ព័ត៌មានថ្មីៗ

សូមពិនិត្យមើលព័ត៌មានថ្មីៗរបស់ ONiON Mobility 

News


Check out ONiON and the latest news

កង់បីអគ្គិសនី អនៀន ធីវ័នចូលរួមពិព័រណ៍យានយន្តអគ្គិសនីប្រចាំឆ្នាំ 2022

កង់បីអគ្គិសនី អនៀន ធីវ័នចូលរួមពិព័រណ៍យានយន្តអគ្គិសនីប្រចាំឆ្នាំ 2022

28 January 2022


ដើម្បីជម្រុញ និងផ្សព្វផ្សាយបន្ថែមឲ្យសាធារណជនយល់ដឹងកាន់តែច្បាស់ទាក់ទងទៅនឹងផលិតយានយន្តអគ្គិសនី នៅកម្ពុជា ក៏ដូចជា ផ្តល់បទពិសោធន៍ថ្មីប្លែកទាក់ទងនឹងការបើកបរសាកល្បង ស្វែងយល់ពីបច្ចេកវិទ្យា និងទទួលបានព័ត៌មានកាន់តែលម្អិតនៃកង់បីអគ្គិសនី ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី នឹងចូលរួមពិព័រណ៍យានយន្តអគ្គិសនីប្រចាំឆ្នាំ 2022 ។  


នៅថ្ងៃទី 29 ខែមករា ឆ្នាំ 2022 ខាងមុខនេះ កង់បីអគ្គិសនី អនៀន ធីវ័ន ដែលជាកង់បីអគ្គិសនី ដំបូងគេនៅកម្ពុជា ដែលតំឡើងនៅប្រទេសកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេនៃប្រទេសកូរ៉េ នឹងចូលរួមក្នុងវិធីពិព័រណ៍យានយន្តអគ្គិសនីប្រចាំឆ្នាំ 2022 ខាងមុខនេះនៅ Factory Phnom Penh ដែលនឹងតាំងបង្ហាញនូវផលិតផលកង់បីអគ្កិសនីរបស់ខ្លួនក្នុងពិធីពិព័រណ៍ជាមួយការផ្តល់ជូនព័ត៌មាន លម្អិតទាក់ទងនឹងផលិតផល ប្រូម៉ូសិនបញ្ចុះតម្លៃពិសេសសម្រាប់អ្នកចូលរួមនៅថ្ងៃពិព័រណ៍ផ្ទាល់ ការលេងហ្គេមកម្សាន្ត កិច្ចពិភាក្សាទាក់ទងនឹងការវិវឌ្ឍន៍ថ្មីៗរបស់យានយន្តអគ្គិសនីនៅកម្ពុជា ការផ្តល់ជូនវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនពីស្តង់របស់ក្រុមហ៊ុន។ ក្នុងពិធីនោះផងដែរ នឹងមានការកិច្ច

ពិភាក្សាពីសំណាក់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ការជជែកវែក

ញែកពិភាក្សាពីយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា ការចូលរួម

ពីក្រុមហ៊ុនយានយន្តអគ្គិសនីល្បីៗ ដែលមានដូចជា(រថយន្ត កង់បី ម៉ូតូ scooter)ការស្វែងយល់បន្ថែមពីអត្ថប្រយោជន៍ និងព័ត៍មានលមិ្អតពីផលិតផលយានយន្តអគ្គិសនីទៅកាន់សាធារណជន  និងការកំសាន្តផ្សេងៗព្រមទាំងការបើកបរសាកល្បងនៃយានយន្តអគ្គិសនីផងដែរ។ 

ក្រុមហ៊ុនអនៀនម៉ូប៊ីលីធី ជឿជាក់ថាការរួមចំណែកក្នុងវិស័យយានយន្តអគ្គិសនី អាចជួយជំរុញអោយមានការយល់ដឹង និងបង្កើនចំណេះដឹងបន្ថែម កាន់តែច្រើនពីសំណាក់

សាធារណជន ក៏ដូចជាជម្រុញឲ្យមានការការគាំទ្រក្នុងការងាកមកប្រើប្រាស់យានជំនិះអគ្គិសនីឲ្យកាន់តែមានចំនួនច្រើនឡើង ដើម្បីជួយកាត់បន្ថយការបំពុលឧស្ម័នមិនល្អពីយានជំនិះទៅកាន់ស្រទាប់ផែនដី។ 

ការផលិតកង់បីអគ្គិសនី អនៀន ធីវ័ន មានគោលដៅ គឺដើម្បីជួយកាត់បន្ថយការចំណាយរបស់អ្នកប្រកបរបរបើកតុកតុក ដែលជួយឲ្យពួកគាត់រកចំណូលកើនឡើងជាងមុន ជាពិសេសគឺផ្តោតលើជីវភាពរបស់

ក្រុមគ្រួសារពួកគាត់ផ្ទាល់តែម្តង ស្របតាមពាក្យស្លោករបស់ក្រុមហ៊ុន ទៅមុខជាមួយគ្នា។

កង់បីអគ្គិសនីអនៀន ធីវ័ន គឺជាកង់បីដែលតំឡើងនៅក្នុងស្រុក ដែលអាចជួយកាត់បន្ថយការ

ចំណាយរបស់អ្នកបើកបរចាប់ពី20% ទៅ40% មិនមានប្តូរប្រេងម៉ាស៊ីនជាប្រចាំ  អម

ជាមួយថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលនឹងចូលរួមរួមចំណែកចូលរួមកាត់បន្ថយ

ផ្សែងពុលនៅក្នុងទីក្រុង និងធ្វើអោយបរិស្ថានកាន់តែស្អាត។ 

ក្រុមហ៊ុនអនៀនម៉ូប៊ីលីធីជឿជាក់ថា យើងនឹងបន្តផលិត និងផ្តល់សេវាកម្មឲ្យកាន់តែល្អដល់បងប្អូនអ្នកបើកបរកង់បីនៅកម្ពុជា បន្តបង្កើតស្ថានីយ និងអនុស្ថានីយប្តូរអាគុយ និងបន្តពង្រើកហេដ្ឋារចនាសម្ព័ន្ធសាក និងប្តូរអាគុយ ក៏ដូចជាចាប់ដៃគូសហការជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុន និងសាជីវកម្ម ក្នុង និងក្រៅស្រុក ដើម្បីជំរុញអោយការប្រើប្រាស់យានយន្តអគ្គិសនីឲ្យកាន់តែមានភាពងាយស្រួល និងមានតម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា។