គោលការណ៍នៃសិទ្ធិឯកជនរបស់ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី
អនៀន ម៉ូប៊ីលីធី គិតគូរខ្លាំងណាស់ពីភាពឯកជនរបស់បុគ្គលម្នាក់ៗ ហើយក៏យកចិត្តទុកដាក់បំផុតផងដែរក្នុងការគ្រប់គ្រង ព័ត៌មានឯកជនណាមួយដែលយើងប្រមូលបានពីអតិថិជន ឬអ្នកទស្សនា។ យើងផ្តល់ជូននូវគោលការណ៍នៃសិទ្ធិឯកជន នេះសំរាប់អនុវត្តចំពោះគេហទំព័ររបស់យើងតែប៉ុណ្ណោះ។ ព័ត៌មានដែលប្រមូលបានដោយប្រភពណាមួយផ្សេងទៀតក្រៅពី គេហទំព័រនេះមិនមែនជាផ្នែកនៃ គោលការណ៍នៃសិទ្ធិឯកជននេះទេ។
របៀបដែល អនៀន ម៉ូប៊ីលីធី ប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
គោលការណ៍នេះនឹងគ្របដណ្តប់លើរបៀបដែលក្រុមហ៊ុនវាយតម្លៃលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលក្រុមហ៊ុន ប្រមូលនិង ទទួលបានរួមទាំងព័ត៌មានទាក់ទងនឹងការប្រើប្រាស់ផលិតផលនិងសេវាកម្មអនៀន ម៉ូប៊ីលីធី របស់អ្នកកន្លងមក។ ព័ត៌មាន ផ្ទាល់ខ្លួនគឺជាព័ត៌មានអំពីអ្នកដែលមានដូចជា អត្តសញ្ញាណផ្ទាល់ខ្លួន, ឈ្មោះ, អាសយដ្ឋាន, អាសយដ្ឋានអ៊ីមែល, ឬលេខទូរស័ព្ទរបស់អ្នក ហើយនោះមិនត្រូវបានបង្ហាញជាសាធារណៈឡើយ។ គោលការណ៍នៃសិទ្ធិឯកជននេះគឺអនុវត្តតែចំពោះក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី តែប៉ុណ្ណោះ និងមិនមានសុពលភាពឡើយ ចំ ពោះក្រុមហ៊ុនដែលមិនមែនជាកម្មសិទ្ធរបស់ អនៀន ម៉ូប៊ីលីធី ឬបុគ្គលដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន អនៀនម៉ូប៊ីលីធី។
ការប្រមូលព័ត៌មានផ្ទាល់ខ្លួន
នៅពេលបញ្ជាទិញឬចុះឈ្មោះនៅលើគេហទំព័ររបស់យើង តាមតម្រូវការអ្នកអាចត្រូវបានស្នើសុំឱ្យបញ្ចូលឈ្មោះ អាសយ ដ្ឋាន អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទឬព័ត៌មានលំអិតផ្សេងទៀត។ យើងប្រមូលព័ត៌មានពីអ្នកនៅពេលអ្នកជាវ ព្រឹត្តិប័ត្រព័ត៌មាន បំពេញបែបបទ ឬបញ្ចូលព័ត៌មាននៅលើគេហទំព័ររបស់យើង។ អនៀនម៉ូប៊ីលីធី ក៏អាចប្រមូលព័ត៌មានជាក់លាក់តាមរយ:កុំព្យូទ័រនិងកម្មវិធីកុំព្យូទ័រ។ ព័ត៌មានរួមមាន អាសយដ្ឋានIP របស់អ្នកប្រើប្រាស់, ប្រភេទនៃកម្មវិធីរុករក, ឈ្មោះនៃDomain, ពេលវេលានៃការចូលប្រើ, និងអាសយដ្ឋានគេហទំព័រ ត្រូវបានប្រើដើម្បីគ្រប់គ្រង, បង្កើនគុណភាពសេវាកម្ម និងធ្វើស្ថិតិទូទៅអំពីអ្នកប្រើប្រាស់។ អ្នកត្រូវតែទទួលស្គាល់ថាអ្នកផ្សេងទៀតអាចប្រមូលព័ត៌មានរបស់អ្នកប្រសិនបើអ្នកបើកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាសាធារណៈ។ ក្នុងករណីបែបនេះអ្នកត្រូវទទួលខុសត្រូវចំពោះការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន
អនៀនម៉ូប៊ីលីធី មិនបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដល់ភាគីទីបីឬក្រុមហ៊ុនផ្សេងទៀតឡើយ។ ប៉ុន្តែក្រុមហ៊ុន អាចនិងបញ្ចេញប្រសិនបើបង្ខំដោយនីតិវិធីច្បាប់ ឬក្នុងករណីមានស្ថានការណ៍បន្ទាន់ដើម្បីការពារសុវត្ថិភាពសាធារណៈ។
គោលការណ៍សន្តិសុខសម្រាប់ព័ត៌មានផ្ទាល់ខ្លួន
ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ត្រូវបានការពារយ៉ាងហ្មត់ចត់ដោយប្រើប្រាស់លេខកូដ។ អនៀនម៉ូប៊ីលីធី ព្យាយាម ការពារព័ត៌មានផ្ទាល់ខ្លួនពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាតដោយប្រើបច្ចេកវិទ្យាសុវត្ថិភាពចុងក្រោយ។
ការប្រើប្រាស់ Cookies
អនៀនម៉ូប៊ីលីធី នឹងរក្សាទុកព័ត៌មានរបស់អ្នកប្រើប្រាស់ និងប្រើប្រាស់Cookies សំរាប់ផ្តល់សេវាកម្មដែលសម្របតាម អ្នកប្រើប្រាស់។ Cookiesគឺជាឯកសារដែលបានតំឡើងនៅក្នុងឧបករណ៍អេឡិចត្រូនិចរបស់អ្នកប្រើប្រាស់តាមរយះ គេហទំព័រ។ អ្នកអាចទទួលយកឬបដិសេធCookiesដោយកំណត់កម្មវិធីអ៊ីនធឺណិតរបស់អ្នក។
សំណួរនិងសំណូមពរ
ប្រសិនបើអ្នកមានមតិឬបញ្ហាណាមួយអំពីគោលការណ៍ឯកជនភាពនេះសូមទាក់ទងមកយើងខ្ញុំតាមអាស័យដ្ឋានខាងក្រោម។ ក្រុមហ៊ុននឹងរកគ្រប់វិធីដែលអាចធ្វើទៅបានដើម្បីដោះស្រាយ ឬដើម្បីបញ្ជាក់ពីល័ក្ខខ័ណ្ឌនៃសេវាកម្មទាំងនេះ។