ដើម្បីបង្កើនការប្រើប្រាស់យានជំនិះអគ្គិសនី និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា ក្រុមហ៊ុន ONiON Mobility និងក្រុមហ៊ុន PTT បានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃទី14 ខែ មិថុនា ឆ្នាំ 2022 នៅស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ ៥ ជាមួយវត្តមាននៃការអញ្ជើញចូលរួមរបស់លោក Kay Woo ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី និងលោក Nuttapong Kaewtrakulpong – នាយកគ្រប់គ្រងនៃក្រុមហ៊ុន PTT ប្រចាំនៅកម្ពុជា រួមទាំងបុគ្គលិក អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ ដើម្បីដាក់ឲ្យដំណើរការជាផ្លូវការនូវស្ថានីយប្តូរអាគុយរបស់ក្រុមហ៊ុន ONiON Mobility ចំនួនពីរកន្លែងសំខាន់ៗដែលមានទីតាំង ស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តោយផ្លូវជាតិលេខ១ និងតាមបណ្តោយផ្លូវជាតិលេខ ៥ និងបន្តពង្រីកសាខាជាបន្តបន្ទាប់ទៅតាមដំណាក់កាលនៃផែនការរបស់ក្រុមហ៊ុនទាំងពីរ។
នេះជាសក្ខីភាព និងជាជំហានក្នុងការឆ្ពោះទៅកាន់ពិភពបៃតង និងគ្មានផ្សែងបំពុលនៅលើដងផ្លូវ ដែលការគាំទ្រនេះ បានបើកផ្លូវឲ្យមានសន្ទុះនៃការគាំទ្រ និងការបញ្ជាទិញយានជំនិះអគ្គិសនី កាន់តែច្រើនឡើងជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ និងសម្រេចឲ្យបានតាមផែនការដល់រាប់ពាន់គ្រឿងក្នុងពេលឆាប់ៗខាងមុខ។
ជាមួយអត្រាកំណើននៃការគាំទ្ររបស់អ្នកបើកបរ និងអ្នកជិះកង់បីអគ្គិសនី នៅលើកម្មវិធីដឹកអ្នកដំណើរ TADA កាលពីពេលថ្មីៗ ក្រុមហ៊ុន ONiON MObility បានបង្កើនកិច្ចសហការដោយបើកបន្ថែមសេវាថែទាំ និងជួសជុលស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាសែនសុខ និងបន្តការផ្តល់ជូនជាច្រើនផ្សេងទៀតដែលនឹងផ្តល់ជូនតាមរយៈក្រុមហ៊ុនទាំងពីរ បន្ទាប់ពីជំហាននៃការចុះអនុស្សរណៈយោគយល់នេះ។
ក្នុងកម្មវិធីនោះផងដែរលោក Kay Woo, ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធីបានមានប្រសាសន៍ក្នុងពីធីថា៖ «កង់បីអគ្គិសនី អនៀនធីវ័នរចនាឡើងសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃជាមួយអ្នកបើកបរ។ដោយសារតែហេតុនេះហើយបានជាការចាប់ដៃគូសហការនេះមានសារៈសំខាន់សម្រាប់ការគាំទ្រទៅដល់អ្នកបើកបរ និងសហគមន៍ក្នុងតំបន់។ខ្ងុំជឿជាក់ថាក្រុមហ៊ុន PTT និង ONiON Mobility អាចបន្តដំណើរសហការគ្នាបន្តជាច្រើនទៀតសម្រាប់ការលើកកម្ពស់ការប្រើប្រាស់យានជំនិះអគ្គិសនីឲ្យកាន់តែប្រសើរឡើង និងរហ័សជាងមុន។»
ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក គឺជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ហើយថ្មីៗនេះចាប់តាំងពីដាក់ឲ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធីថ្មីៗនេះដែលមានការគាំទ្រយ៉ាងច្រើនក្រៃលែងពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជាដែលស្រលាញ់បរិស្ថាន។
ទន្ទឹមនឹងនេះ លោកNuttapong Kaewtrakulpong – នាយកគ្រប់គ្រងនៃក្រុមហ៊ុន ភីធីធី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ដើម្បីពង្រីកនិងតភ្ជាប់បណ្តាញរថយន្តអគ្គីសនីនៅកម្ពុជា, ក្រុមហ៊ុន ភីធីធី ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូរសហការណ៍ជាមួយក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី និងក្លាយជាចំណែកមួយនៃខ្សែបណ្តាញស្ថានីយប្តូរអាគុយរបស់ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី។ ក្រុមហ៊ុន ភីធីធី ក៏សូមធ្វើការស្វាគមន៍ក្រុមហ៊ុន អនៀនម៉ូប៊ីលីធី យ៉ាងក្តៅក្នុងការមកជាដៃគូរសហការរបស់គ្រួសារ ភីធីធី។ កាលពីខែមេសា ឆ្នាំ ២០២២ កន្លងទៅ, ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធីបានចាប់ផ្តើមប្រតិបត្តិការស្ថានីយប្តូរអាគុយ ចំនួន ២ សាខារួចមកហើយ ដែលមានទីតាំងស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈភីធីធីសាខាច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ ១ និងសាខាផ្សារតូច តាមបណ្តោយផ្លូវជាតិលេខ ៥
ខ្ញុំសូមឆ្លៀតយកឳកាសនេះ ថ្លែងអំណរសាទរចំពោះក្រុមហ៊ុនទាំងពីរដែលបានប្រារព្ធពិធីបើកសម្ភោធជាផ្លូវការនូវស្ថានីយប្តូរអាគុយ អនៀន ម៉ូប៊ីលីធី នៅក្នុងស្ថានីយប្រេងឥន្ធនៈភីធីធី យ៉ាងជោគជ័យ។ នេះជាការចាប់ផ្តើមដ៏ល្អនៃភាពជាដៃគូរបស់យើង ហើយខ្ញុំរំពឹងថា យើងនឹងអាចបន្តពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងគាំទ្រដល់បរិស្ថាន និងថាមពលស្អាតនៅកម្ពុជា។ ជាចុងក្រោយក្រុមហ៊ុន PTT មានការកោតសរសើរចំពោះការសហការណ៍ជាមួយ អនៀន ម៉ូប៊ីលីធី ដើម្បីបង្កើនវត្តមានដ៏រឹងមាំ និងយូរអង្វែងរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយគ្នា។
ភីធីធី (ខេមបូឌា) អិលធីឌី ឬ ភីធីធី គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈ និងផលិតផលពាក់ព័ន្ធនឹងប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើអាជីវកម្មប្រេងឥន្ធនៈ ក្រុមហ៊ុន ភីធីធី មានអាជីវកម្មផ្សេងទៀតរួមមាន ហាងកាហ្វេ Amazon, ហាងលក់ទំនិញ Jiffy, ហាងលក់ទំនិញ 7-Eleven, ហាងតែ Pearly Tea និងមណ្ឌលថែទាំងរថយន្ត Fit Auto។ ភីធីធី បានពង្រីកអាជីវកម្មរបស់ខ្លួនបន្តិចម្តងៗ ហើយក្លាយជាម៉ាកយីហោកំពូលមួយក្នុងប្រទេសកម្ពុជា ជាមួយនឹងកេរ្តិ៍ឈ្មោះដែលត្រួវបានគេទទួលស្គាល់ពីសេវាកម្មល្អ គុណភាព និងស្តង់ដារសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក ជាក្រុមហ៊ុនដែលមានរោងចក្រ
ផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដែលអាច
បង្កើនចង្វាក់ផលិតកម្មយានយន្តអគ្គិសនីកាន់តែច្រើន និងផ្តល់ឱកាសការងារជាង 500 កន្លែង ក្នុងផែនការឆ្នាំ 2022-2025 ហើយបច្ចុប្បន្នក៏បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន 1 កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន 3 កន្លែង និងអនុស្ថានីយដៃគូចំនួន 5 កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់ 9 ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា។ ក្នុងនោះកាលពីពេលថ្មីៗកន្លងទៅ នៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022 ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធ រោងចក្រអនៀន ម៉ូប៊ីលីធីរបស់ខ្លួនជាផ្លូវការដែលជារោងចក្រផ្គុំតំឡើង
ទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដែលមានទំហំសាច់ប្រាក់វិនិយោគ
ប្រមាណជាង 20 លានដុល្លារអាមេរិក។ ពិធីសម្ពោធនេះបានធ្វើឡើងនៅ
រោងចក្រអនៀន ម៉ូប៊ីលីធីក្នុងទំហំផ្ទៃដីប្រមាណ 2 ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ 1 ដែលកំពុងបន្តផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់នៅកម្ពុជា។
នេះជាកិច្ចចាប់ផ្តើម នៃការផ្លាស់ប្តូរដ៏អស្ចារ្យមួយទៀតសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ក្នុងការឆ្ពោះទៅកាន់ អនាគតនៃយានជំនិះ គ្មានផ្សែងបំពុល និងលើកកម្ពស់បន្ថែម ក្នុងការប្រើប្រាស់យានជំនិះអគ្គិសនីក្នុងប្រទេសកម្ពុជាជាមួយការជម្រុញឲ្យមានហេដ្ឋារចនាសម្ព័ន្ធ សាកថ្ម និងប្តូរអាគុយ បន្ថែមទៀតដើម្បីជម្រុញប្រទេសកម្ពុជា និងពិភពលោករបស់យើងកាន់តែប្រសើរសម្រាប់បច្ចុប្បន្ន និងអនាគត សម្រាប់មនុស្សជំនាន់ក្រោយបន្ទាប់ពីជំហាននៃការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ONiON Mobility និងក្រុមហ៊ុន PTT ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនសូមទាក់ទងមកកាន់៖ 016 296 111 ឬតាមរយៈអ៉ីម៉េល៖ ONiON EV Sales sales@onionev.com
អំពីក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី
អនៀនគឺជាក្រុមហ៊ុនដែលអភិវឌ្ឍហេដ្ឋារចនាសម្ព័ននៃប្រព័ន្ធអេកូចល័តប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់យានជំនិះអគ្គិសនីជាមួយការផ្តល់ ជូនសេវាប្តូរអាគុយដ៏ឆាប់រហ័ស និងចំណាយតិច ដោយនឹងពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយប្តូរ អាគុយដែលដំណើរការដោយសេវាកម្មកក់ជិះរបស់ TADA និងបច្ចេកវិទ្យា blockchain នៃ MVL Chain ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ http://www.onionev.com/ or https://www.facebook.com/onionmobilitykh and https://www.facebook.com/TADAKHM and https://en.mvlchain.io/Mobility
អំពីក្រុមហ៊ុន ភីធីធី
ភីធីធី (ខេមបូឌា) លីមីតធីត (ភីធីធី) គឺជាក្រុមហ៊ុនប្រេងដែលមានមូលដ្ឋាននៅប្រទេសថៃ ដែលធ្វើកំពុងប្រតិបត្តិការអាជីវកម្មប្រេង និងលក់រាយក្នុងប្រទេសកម្ពុជា ជាមួយនឹងម៉ាកយីហោជាច្រើនដូចជា ហាងកាហ្វេ Amazon, ហាងលក់ទំនិញ Jiffy, ហាងលក់ទំនិញ 7-Eleven, ហាងតែ Pearly Tea និងមណ្ឌលថែទាំងរថយន្ត Fit Auto ជាដើម។ ជាមួយនឹងទស្សនវិស័យនៃ “បង្កើនអោយមានភាពប្រសើរឡើងចំពោះសហគមន៍និងរបៀបនៃការរស់នៅរបស់ប្រជាជនកម្ពុជា” ក្រុមហ៊ុនភីធីធី នឹងខិតខំស្វែងរកនូវដំណោះស្រាយសម្រាប់សម្រួលដល់ប្រព័ន្ធបច្ចេកវិទ្យាទំនើបតាមច្រកចេញចូលតែមួយដើម្បីធ្វើអោយជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើង៕