ព័ត៌មានថ្មីៗ

សូមពិនិត្យមើលព័ត៌មានថ្មីៗរបស់ ONiON Mobility 

News


Check out ONiON and the latest news

វិស័យយានជំនិះអគ្គិសនីកំពុងបោះជំហានទៅមុខមួយកម្រិតទៀតតាមរយៈការ ចុះអនុស្សរណៈយោគយល់ដើម្បីកិច្ចអភិវឌ្ឍន៍នៅកម្ពុជាដោយក្រុមហ៊ុន ONiONMobility និងក្រុមហ៊ុន TotalEnergies

ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ខ្លួនសម្រាប់ការលើកកម្ពស់ការប្រើប្រាស់យានជំនិះអគ្គិសនី និងថាមពលស្អាតតាមរយៈ ការចូលរួមពីក្រុមហ៊ុនឯកជន និងការជួយ ជ្រោមជ្រែងពីសំណាក់
រាជរដ្ឋាភិបាលក្នុងការជម្រុញឲ្យមានការប្រើប្រាស់យានជំនិះអគ្គិសនីនិងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកថ្ម និងស្ថានីយប្តូរអាគុយជាច្រើនកន្លែងជាបន្តបន្ទាប់ក្នុងគោលបំណង
ដើម្បីដំណើរឆ្ពោះទៅរកកំណើននៃការប្រើប្រាស់យានជំនិះអគ្គិសនី និងការចូលរួមសម្រាប់ប្រទេសកម្ពុជាយើងដោយគ្មានការបំពុលផ្សែងពុលលើដងវិថី នៅក្នុងឆ្នាំ 2050។

ទន្ទឹមនិងនេះផងដែរកាលពីថ្ងៃទី 12 ខែឧសភា ឆ្នាំ 2022 ក្រុមហ៊ុន ONiON Mobility Co.,Ltd. និងក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd. បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រកាសដាក់ឲ្យដំណើរការអនុស្ថានីយប្តូរអាគុយ ONiON Mobility នៅក្នុងស្ថានីយប្រេងឥន្ធនៈ TotalEnergies ចំនួនពីរស្ថានីយដើម្បីចូលរួមបង្កើន និងលើកកម្ពស់ការប្រើប្រាស់យានជំនិះអគ្គិសនី និងការប្រើប្រាស់ថាមពលស្អាតក្នុងប្រទេសកម្ពុជា។


ក្នុងកម្មវិធីនោះផងដែរលោក Ly David, នាយកគ្រប់គ្រង់ផ្នែកយានជំនិះអគ្គិសនីនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានមានប្រសាសន៍ក្នុងកម្មវិធីថា៖ “យើងពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd. បានចូលរួមចាប់ដៃគូសហការជាមួយក្រុមហ៊ុន ONiON Mobility ក្នុងការដាក់ឲ្យដំណើរអនុស្ថានីយប្តូរអាគុយ ONiON Mobility ស្ថិតក្នុងស្ថានីយ TotalEnergies ដើម្បីសម្រួលដល់ការផ្លាស់ប្តូរអាគុយដល់អ្នកបើកបរកង់បីអគ្គិសនីអនៀន ធីវ័ន និងការចូលរួមជាមួយគ្នាក្នុងកិច្ចអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ថាមពលស្អាតក្នុងប្រទេសកម្ពុជា។  អនៀន  ម៉ូប៊ីលីធី គឺជាក្រុមហ៊ុន ដែលត្រូវបានបើកដំណើរការ

រោងចក្រដំឡើងកង់បីអគ្គិសនី អនៀន ធីវ័ន ស្ថានីយមេហ្គា និងអនុស្ថានីយនៅកម្ពុជាជាបន្តបន្ទាប់ទៅគ្រប់តំបន់នៃប្រទេស។ សមិទ្ធិផលទាំងនេះអាចបង្កើនការងារជាច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជាក្នុងវិស័យ ប្រព័ន្ធមធ្យោបាយធ្វើដំណើរបែបអេកូឡូស៊ី អមជាមួយផែនការរបស់យើងសម្រាប់នាំចេញនូវផលិតផលយានជំនិះអគ្គិសនីទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។” 


ក្នុងនោះផងដែរលោកស្រី Dinah Jogia KUMAR នាយកគ្រប់គ្រង និងអ្នកប្រចាំការប្រទេសកម្ពុជានៃក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd បានមានប្រសាសន៍ក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់នេះថា៖ “ការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនទាំងពីរនេះ ព្រមទាំងការដាក់ឲ្យដំណើរការនៃអនុស្ថានីយប្តូរអាគុយសម្រាប់កង់បីអគ្គិសនីរបស់ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធីក្នុងស្ថានីយប្រេងឥន្ធនៈតូតាល់អេនើជី គឺជាជំហានដ៏សំខាន់មួយទៅលើការអភិវឌ្ឍន៍នៃការមិនមានផ្សែងបំពុលពីយានជំនិះអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ហើយនេះក៏ជាចំណុចចាប់ផ្តើមនៃការកសាងទំព័រនៃមធ្យោបាយធ្វើដំណើរបែបថ្មី ដែល ជាក់ស្តែងដូចជាការប្រើប្រាស់យានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីចូលរួមបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម ដើម្បីប្រទេសកម្ពុជានិងពិភពលោករបស់យើងកាន់តែស្អាតជាងមុន។”


ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក គឺជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ហើយថ្មីៗនេះចាប់តាំងពីដាក់ឲ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធីថ្មីៗនេះដែលមានការគាំទ្រយ៉ាងច្រើនក្រៃលែងពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជាដែលស្រលាញ់បរិស្ថាន។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមទូរស័ព្ទមកលេខ 016 296 111។



អំពីក្រុមហ៊ុនអនៀន
អនៀនគឺជាក្រុមហ៊ុនដែលអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធអេកូចល័តប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់យានជំនិះអគ្គិសនីជាមួយការផ្តល់ជូនសេវាប្តូរអាគុយដ៏ឆាប់រហ័ស និងចំណាយតិច ដោយនឹងពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយប្តូរអាគុយដែលដំណើរការដោយសេវាកម្មកក់ជិះរបស់ TADA និងបច្ចេកវិទ្យា blockchain នៃ MVL Chain ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ http://www.onionev.com/ or https://www.facebook.com/onionmobilitykh and https://www.facebook.com/TADAKHM and https://en.mvlchain.io/Mobility

អំពីក្រុមហ៊ុន តូតាល់អេនើជី

ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា)ខូអិលធីឌី បានធ្វើប្រតិបត្តិការជាផ្លូវការនៅក្នុង

ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1993។ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា) ផ្តល់ជូននូវផលិតផល

និងសេវាកម្មជាច្រើនប្រភេទ តាមរយៈស្ថានីយប្រេងឥន្ធនៈជាង120ដែលមានហាងBonjourជាង70

ហាងការលក់ផ្ទាល់ដល់អតិថិជនB2Bនិងវិស័យអាកាសចរណ៍។លើសពីនេះទៀតតូតាល់អេនើជីកាតផ្តល់ជូននូវ មធ្យោបាយងាយស្រួលក្នុងការចំណាយនិងគ្រប់គ្រងការទិញឥន្ធនៈហើយនឹងសេវាកម្មផ្សេងទៀតរួមមានការវិភាគប្រេងដែលប្រើរួចផ្លាស់ប្តូរប្រេង លាងសំអាតយានយន្ត និងផលិតផលថែរក្សារថយន្ត។

សម្រាប់ព័ត៌មានបន្ថែមចូលទំនាក់ទំនង៖