ព័ត៌មានថ្មីៗ

សូមពិនិត្យមើលព័ត៌មានថ្មីៗរបស់ ONiON Mobility 

News


Check out ONiON and the latest news

មោទនភាពនៃប្រទេសកម្ពុជាជាមួយរោងចក្រផ្គុំតំឡើងកង់បីអគ្គិសនីដំបូងគេបានសម្ពោធជាផ្លូវការហើយ

កម្ពុជាកំពុងវិឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់សម្រាប់ការវិនិយោគលើវិស័យយានជំនិះអគ្គិសនី ការកសាងហេដ្ឋារដ្ឋាសម្ព័ន្ធសម្រាប់ការសាកថ្ម និងស្ថានីយប្តអាគុយ ដើម្បីឈានទៅរកអភិវឌ្ឍន៏បៃតងដោយគ្មានផ្សែងបំពុលក្នុងឆ្នាំ 2050 ក្នុងតំបន់អាស៊ីអាគ្នេយ៏ និងពិភពលោក។


នៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022 ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធ រោងចក្រអនៀន ម៉ូប៊ីលីធីរបស់ខ្លួនជាផ្លូវការដែលជារោងចក្រផ្គុំតំឡើង
ទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដែលមានទំហំសាច់ប្រាក់វិនិយោគ
ប្រមាណជាង 20 លានដុល្លារអាមេរិក។ ពិធីសម្ពោធនេះបានធ្វើឡើងនៅ
រោងចក្រអនៀន ម៉ូប៊ីលីធីក្នុងទំហំផ្ទៃដីប្រមាណ 2 ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ 1 ដែលកំពុងបន្តផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ និងជម្រុញការផលិតឲ្យដល់ 3000 គ្រឿងតាមផែនការសម្រាប់ឆ្នាំ2022-2023។


ជាមួយវិសាលភាពរោងចក្រដ៏ធំនៅកម្ពុជា និងការរៀបពិធីសម្ពោធដ៏ធំ យើងឃើញមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តំណាងរដ្ឋាភិបាល ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន  អ្នកវិនិយោគទុន ពីប្រទេសកូរេ៉ សិង្ហបុរី និងអន្តរជាតិ ដៃគូពាណិជ្ជកម្មក្នុង និងក្រៅស្រុក របស់ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី តារា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗពីសំណាក់ដៃគូសហការរបស់ខ្លួន ដែលមានដូចជា៖
-Central, SV Investment, TADA, Shinhan Bank, Smart, Prince Bank, Fairplus Supermarket, Circle K, TotalEnergies, and PTT Cambodia ភ្ញៀវជាតិអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ400នាក់។

 

ស្របគ្នាក្នុងពិធីបើកសម្ពោធនេះផងដែរ ក្រុមហ៊ុន MVL Energy Investment Company  នៃ ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Central ស្តីអំពី “គម្រោងផលិតយានជំនិះដឹកទំនិញខ្នាតតូចដែលប្រើថាមពលអគ្គិសនី” ដើម្បីជម្រុញឲ្យមានការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។


លោក Kay Woo ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធីមានប្រសាសន៍ក្នុងកម្មវិធីថា ៖ «យើងកំពុងរៀបចំផ្តល់សេវាកម្មនៃយានជំនិះអគ្គិសនីទាំងមូលរាប់ចាប់តាំងពីទោចក្រក្រយានយន្តរហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗរបស់យើង។ បច្ចុប្បន្ន យើងកំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនីផងដែរ។ ជាមួយបេសកកម្មដ៏មុតមាំរបស់យើង គឺយើងបន្តធ្វើការផ្លាស់ប្តូរកម្ពុជាទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខ គេក្នុងការប្រើប្រាស់យានជំិះប្រើដោយថាមពលអគ្គិសនី។ »


គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក ជាក្រុមហ៊ុនដែលមានរោងចក្រ
ផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដែលអាច
បង្កើនចង្វាក់ផលិតកម្មយានយន្តអគ្គិសនីកាន់តែច្រើន និងផ្តល់ឱកាសការងារជាង 500 កន្លែង ក្នុងផែនការឆ្នាំ 2025 ហើយបច្ចុប្បន្នក៏បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន 1 កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន 3 កន្លែង និងអនុស្ថានីយដៃគូចំនួន៦កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់១០ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា។ 


 ចាងហ្វាង នៃ Central Group បានមានប្រសាសន៍ក្នុងកម្មវិធីថា ៖
៉ ខ្ងុំ Kang Tae-ryong ចាងហ្វាងនៃ Central Group។ ថ្ងៃនេះយើងសូមអបអរសាទរដល់ក្រុមហ៊ុន MVL, សម្រាប់ការបើកដំណើរការ រោងច្រកថ្មីរបស់ខ្លួន ONiON Mobility ។ CTR ធ្លាប់ជួបជាមួយ MVL នៅគ្រា ដំបូង នៅឆ្នាំ 2019 ដែល MVL គឺជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃ មិនគិតកម្រៃជើងសា រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការរីកលូតលាស់ឡើងរបស់ MVL ជាមួយអ្នកជិះក្នុងប្រព័ន្ធអេកូរបស់ខ្លួនស្រដៀងទៅនិងទស្សនវិជ្ជារបស់ CTR ផងដែរ។ យើងបានចាប់ដៃគូយុទ្ធសាស្រ្តជាមួយគ្នាដើម្បីផ្តល់នូវគុណតម្លៃកាន់តែប្រសើរឡើងដល់អ្នកជិះដើម្បីជាអត្ដសញ្ញាណតែមួយគត់របស់ MVL ដូចអ្វីដែលយើងបានពិចារណាជាមួយគ្នា។ អនៀន ម៉ូប៊ីលីធីនឹងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមក្នុងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលយើងអាចបង្កើតជាប្រវត្តិសាស្រ្តថ្មីមួយក្នុងការឈានចូលទៅក្នុងទីផ្សារយានជំនិះអគ្គិសនី។”


ស្របពេលជាមួយនឹងការសម្ពោធជាផ្លូវការរោងចក្រអនៀន ម៉ូប៊ីលីធី លោក Mingoo Kang នាយកគ្រប់គ្រង នៃក្រុមហ៊ុន SVinvestment បានមានប្រសាសន៍ក្នុងកម្មវិធីថា៖ SV គឺជាក្រុមហ៊ុនល្បីល្បាញដែលមានមហាជនស្គាល់អំពីក្រុម BTS ដែលជា Big Hit Entertainment។ ក្នុងនាមជាអ្នកវិនិយោគផ្នែកហិរញ្ញវត្ថដំបូង និងឈានមុខគេ Hive SV បានរីកចម្រើនលូតលាស់ជាង 100 ដង និងជាក្រុមហ៊ុនបណ្តាក់ទុនដែលមានតម្លៃជាង $10 ប៊ីលានដុល្លារអាមេរិក។ SV investment កំពុងប្រតិបត្តិការក្នុងប្រទេសកូរ៉េ ទីក្រុងBoston និងប្រទេសសិង្ហបុរី។  ហើយយើងក៏មានសាខានៅក្នុងបណ្តាប្រទេសអន្តរជាតិនៅក្នុង ទីក្រុង សៀងហៃ និង Shenzhen ប្រទេសចិន ដែលយើងបានបណ្តាក់ទុនជាសកល ហើយបច្ចុប្បន្ន យើងកំពុងផ្តោតលើការវិនិយោនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈក្រុមហ៊ុន បុត្រសម្ព័ន្ធនៅសិង្ហបុរី ។ នៅពេលដែលយើងបានជួបក្រុមហ៊ុន MVL និង ONiON ជាដំបូងដោយផ្អែកលើបទពិសោធន៍នៃការវិនិយោគរបស់យើងនៅប្រទេសកូរ៉េ យើងបានអភិវឌ្ឍន៍យុគសម័យទូរស័ព្ទនៃសេដ្ឋកិច្ចចែករំលែក និងកម្មវិធីកក់ការធ្វើដំណើរដ៏ទំនើបថ្មីមួយ។ កម្មវិធីកក់ការធ្វើដំណើររតាមទូរស័ព្ទដៃដែលមានមុខងារយានយន្តអគ្គិសនី អាជីវកម្មប្រព័ន្ធHardware អាជីវកម្មបែបថាមពល ដើម្បីផ្តល់ភាពងាយស្រួល ប្រកបដោយភាពច្នៃប្រឌិតដោយផ្អែកលើទិន្នន័យនៃហេដ្ឋារចនាសម្ព័នដ៏ដំទើបថ្មីមួយរបស់យើង។ សូមបន្តចូលរួមគាំទ្រគម្រោងដ៏ អស្ចារ្យជាមួយក្រុមហ៊ុន ដែលយើងបាន ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និងបង្កើនវឌ្ឍនភាពនៅប្រទេសកម្ពុជា និងសម្រាប់ពិភពលោក។


គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអនៀន ម៉ូប៊ីលីធីជាក្រុមហ៊ុនដែលមានបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការរធ្វើដំណើរតាមទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេ នៅកម្ពុជា។ ថ្មីៗនេះជាមួយកំណើននៃការគាំទ្រដ៏ច្រើនកាលពីពេលថ្មីៗ ពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជា ដែលស្រលាញ់បរិស្ថាន ចាប់តាំងពីដាក់ឲ្ យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធីTADAកាលពីពេលកន្លងមក។

នេះជាកិច្ចចាប់ផ្តើម នៃការផ្លាស់ប្តូរដ៏អស្ចារ្យមួយទៀតសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ក្នុងការឆ្ពោះទៅកាន់ អនាគតនៃយានជំនិះ គ្មានផ្សែងបំពុល និងលើកកម្ពស់បន្ថែម
ក្នុងការប្រើប្រាស់យានជំនិះអគ្គិសនីក្នុងប្រទេសកម្ពុជាជាមួយការជម្រុញឲ្យមានហេដ្ឋារចនាសម្ព័ន្ធសាកថ្ម និងប្តូរអាគុយ បន្ថែមទៀត ដើម្បីជម្រុញ ប្រទេសកម្ពុជា និងពិភពលោករបស់យើងកាន់តែប្រសើរសម្រាប់បច្ចុប្បន្ន និងអនាគតសម្រាប់មនុស្សជំនាន់ក្រោយ។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន016 296 111 ឬតាមរយៈអ៊ីមេល៖ Onion EV Sales sales@onionev.com


អំពីក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី

អនៀនគឺជាក្រុមហ៊ុនដែលអភិវឌ្ឍហេដ្ឋារចនាសម្ព័ននៃប្រព័ន្ធអេកូចល័តប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់យានជំនិះអគ្គិសនីជាមួយការផ្តល់ ជូនសេវាប្តូរអាគុយដ៏ឆាប់រហ័ស និងចំណាយតិច ដោយនឹងពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយប្តូរ អាគុយដែលដំណើរការដោយសេវាកម្មកក់ជិះរបស់ TADA និងបច្ចេកវិទ្យា blockchain នៃ MVL Chain ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ http://www.onionev.com/ or https://www.facebook.com/onionmobilitykh and https://www.facebook.com/TADAKHM and https://en.mvlchain.io/Mobility