ការបដិសេធការទទួលខុសត្រូវ
សូមអរគុណលោកអ្នកដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ https://www.onionev.com/ (“វេបសាយ”)។ សូមអាន ការបដិសេធការទទួលខុសត្រូវ (“កិច្ចព្រមព្រៀង” ឬ “លក្ខខណ្ឌប្រើប្រាស់”) នេះដោយយកចិត្តទុកដាក់ នៅមុនពេលប្រើប្រាស់សេវាកម្ម ឬព័ត៌មាននៅលើវេបសាយនេះ។ តាមរយៈការប្រើប្រាស់វេបសាយនេះ អ្នកឯកភាព និងយល់ព្រមគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់ដូចចែងតទៅនេះ ដែលមានបន្ថែមពីលើគោលការណ៍ស្ដីពីឯកជនភាពលើវេបសាយនេះ។ ប្រសិនបើអ្នកមិនឯកភាពតាមលក្ខខណ្ឌទាំងនេះទេនោះ អ្នកមិនអាចប្រើប្រាស់វេបសាយនេះបានឡើយ។ កិច្ចព្រមព្រៀងនេះនឹងកំណត់ប្រការ និងលក្ខខណ្ឌកាតព្វកិច្ចទៅតាមផ្លូវច្បាប់សម្រាប់ការប្រើប្រាស់វេបសាយនេះ។ “យើង” / “ONiON Mobility” / “ក្រុមហ៊ុន” សំដៅលើ ONiON Mobility ដែលរាប់បញ្ចូលទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងពាក់ព័ន្ធរបស់យើង (តទៅនេះហៅកាត់ថា “យើង/របស់យើង”។ ដោយឡែក “អ្នក” /”របស់អ្នក” / “អតិថិជន” / “អ្នកប្រើប្រាស់” សំដៅលើបុគ្គល ឬអង្គភាព ដែលចូលទៅប្រើប្រាស់វេបសាយ និង/ឬប្រើប្រាស់សេវាកម្ម ឬផលិតផលដែលផ្ដល់ជូន តាមរយៈវេបសាយនេះ។
1. ការទទួលយកលក្ខខណ្ឌប្រើប្រាស់
ការប្រើប្រាស់ ឬមើលវេបសាយនេះគឺផ្អែកលើការទទួលយកលក្ខខណ្ឌនានាដែលមានចែងក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ រាប់បញ្ចូលទាំងការបដិសេធការទទួលខុសត្រូវ និងគោលការណ៍ស្ដីពីឯកជនភាព ដែលមាននៅលើវេបសាយនេះ រួមទាំងបញ្ញត្តិប្រតិបត្តិការ គោលការណ៍ និងនីតិវិធីដទៃទៀតទាំងអស់ ដែលអាចត្រូវបានភាគីក្រុមហ៊ុនចេញផ្សាយនៅលើវេបសាយនេះ។ លក្ខខណ្ឌនៃការប្រើប្រាស់នេះនឹងត្រូវអនុវត្តចំពោះអ្នកប្រើប្រាស់វេបសាយនេះគ្រប់ៗរូប។ បន្ថែមពីនេះ សេវាកម្មមួយចំនួនដែលផ្ដល់ជូនតាមរយៈវេបសាយនេះ គឺផ្អែកលើប្រការ និងលក្ខខណ្ឌបន្ថែម ដែលភាគីក្រុមហ៊ុនបានយកមកអនុវត្ត។ ONiON Mobility អាចពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការប្រើប្រាស់ តាមរយៈការធ្វើបច្ចុប្បន្នភាពគោលការណ៍នេះ។ អ្នកឯកភាពតាមថា ក្នុងករណីដែលផ្នែកខ្លះនៃលក្ខខណ្ឌនៃការប្រើប្រាស់វេបសាយនេះមិនអាចអនុវត្តទៅបាន នោះប្រការ និងលក្ខខណ្ឌឯទៀតដែលនៅសល់នឹងត្រូវមានជាធរមាន និងបន្តប្រសិទ្ធភាពអនុវត្ត។ តាមរយៈការប្រើប្រាស់វេបសាយនេះ អ្នកឯកភាពថានឹងគោរពតាមលក្ខខណ្ឌពិនិត្យឡើងវិញទាំងនោះផងដែរ ហើយដូច្នេះអ្នកគួរតែចូលមើលទំព័រនេះដើម្បីពិនិត្យលក្ខខណ្ឌនៃការប្រើប្រាស់បច្ចុប្បន្នដែលអ្នកត្រូវអនុវត្តតាម។ យើងសូមរក្សាសិទិ្ធផ្លាស់ប្ដូរ ផ្អាក ឬមិនបន្តវេបសាយនេះ (រាប់បញ្ចូលទាំងមុខងារប្រើប្រាស់ មូលទិន្នន័យ សេវាកម្ម ឬមាតិកា -ល- ដែលមាន) ឬរាល់ផ្នែកនានាបាននៅគ្រប់ពេលវេលាទាំងអស់ មិនថាក្នុងហេតុផលណាក្ដី។ យើងក៏អាចកំណត់លើមុខងារប្រើប្រាស់ និងសេវាកម្មមួយចំនួន ឬដាក់កំហិតសិទ្ធិប្រើប្រាស់ផ្នែកណាមួយ ឬផ្នែកទាំងអស់នៃសេវាកម្មនៅលើវេបសាយនេះក៏បាន ដោយមិនចាំបាច់ជម្រាបដំណឹងជាមុន ឬទទួលខុសត្រូវឡើយ។
2. គោលបំណងនៃវេបសាយ
មាតិកាផ្សេងៗដែលមាននៅលើ ONiON Mobility គឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះ។ ថ្វីបើយើងប្ដេជ្ញាផ្ដល់នូវព័ត៌មានដែលមានប្រយោជន៍ និងត្រឹមត្រូវ ប៉ុន្តែកំហុសឆ្គងអាចនឹងមានម្ដងម្កាយ។ នៅមុនពេលជាវទំនិញ ឬសេវាកម្មដែលអ្នកបានអាននៅលើ ONiON Mobility អ្នកគប្បីបញ្ជាក់អំពីព័ត៌មានដែលសំខាន់សម្រាប់ការសម្រេចចិត្តទិញ ជាមួយអ្នកលក់របស់យើង។ ONiON Mobility មិនមានទំនួលខុសត្រូវលើ និងមិនធានាអំពីគុណភាពនៃទំនិញ និងសេវាកម្មទាំងនោះឡើយ។ ព័ត៌មានដែលផ្ដល់ជូននៅលើវេបសាយនេះពាក់ព័ន្ធនឹងមុខងារយាន្តជំនិះ និងឧបករណ៍បន្ទាប់បន្សំ អាចខុសពីអ្វីដែលមាននៅលើរូបវ័ន្តយាន្តជំនិះពិតប្រាកដ។ មុខងារ និងឧបករណ៍បន្ទាប់បន្សំត្រូវតែត្រួតពិនិត្យ នៅមុនការជាវ ឬប្រគល់យាន្តជំនិះ។ វេបសាយនេះមិនគួរត្រូវបានចាត់ទុកថាជាមគ្គុទេស៍ត្រឹមត្រូវឥតខ្ចោះ អំពីផលិតផល ឬសេវាកម្មរបស់យើងឡើយ។ រាល់ព័ត៌មានយោងស្ដីពីល្បឿន និងគុណភាពយាន្តជំនិះដែលមាននៅលើវេបសាយនេះ មិនគួរត្រូវបានចាត់ទុកថាជាការលើកទឹកចិត្តឱ្យបើកបរមានគ្រោះថ្នាក់ ឬបើកបរក្នុងល្បឿនលើសពីការកំណត់របស់អាជ្ញាធរនោះឡើយ។ តាមរយៈការចូលមកកាន់វេបសាយនេះ ការបើកមើល ការប្រើប្រាស់ និង/ឬការទាញយកនូវមាតិកាណាមួយដូចគ្នា ឬជាវផលិតផល ឬសេវាកម្មដូចគ្នា នោះអ្នកប្រើប្រាស់ទទួលស្គាល់ថាខ្លួនបានអាន យល់ និងទទួលយកតាមប្រការ និងលក្ខខណ្ឌនៃការប្រើប្រាស់ដែលបានចែងនៅលើវេបសាយនេះ។
3. ការបដិសេធការទទួលខុសត្រូវទូទៅ
ព័ត៌មាន ផលិតផល និងសេវាកម្មដែលត្រូវបានដាក់បញ្ចូល ឬមាននៅលើ ONiON Mobility អាចមាននូវភាពមិនត្រឹមត្រូវ ឬកំហុសអក្ខរាវិរុទ្ធ។ ដូច្នេះ ការផ្លាស់ប្ដូរម្ដងម្កាលនឹងត្រូវដាក់បញ្ចូលក្នុងព័ត៌មានទាំងនោះ។ ONiON Mobility និង/ឬអ្នកផ្គត់ផ្គង់/ក្រុមហ៊ុនពាក់ព័ន្ធនីមួយៗ អាចអភិវឌ្ឍ និង/ឬធ្វើការផ្លាស់ប្ដូរព័ត៌មាននៅលើ ONiON Mobility ឱ្យបានប្រឡើងបាននៅគ្រប់ពេលវេលា។ ONiON Mobility និង/ឬអ្នកផ្គត់ផ្គង់ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនពាក់ព័ន្ធ និងអ្នកតំណាងរបស់ខ្លួន សូមមិនអះអាងអំពីភាពសមស្រប ភាពទុកចិត្តបាន ស្តុកដែលមាន ពេលវេលាឥតកំណត់ និងសុក្រឹតភាពនៃព័ត៌មាន ផលិតផល និងសេវាកម្មដែលមាននៅលើ ONiON Mobility នេះឡើយ ទោះក្នុងគោលបំណងណាក៏ដោយ។ ព័ត៌មាន ផលិតផល និងសេវាកម្មដែលផ្ដល់ជូនទាំងនោះ គឺផ្អែកលើមូលដ្ឋាន “លក្ខខណ្ឌនៃការលក់បច្ចុប្បន្ន” (“as is where is”) ដោយពុំមានការធានាណាមួយឡើយ។ ONiON Mobility និង/ឬអ្នកផ្គត់ផ្គង់ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនពាក់ព័ន្ធ និងអ្នកតំណាងរបស់ខ្លួន សូមបដិសេធមិនទទួលខុសត្រូវលើការធានា និងលក្ខខណ្ឌពាក់ព័ន្ធនឹងព័ត៌មាន ផលិតផល សេវាកម្ម ដែលរាប់ញ្ចូលទាំងការធានា និងលក្ខខណ្ឌនៃការលក់ដូរ ភាពត្រឹមត្រូវនៃគោលបំណងប្រើប្រាស់ ចំណងជើង និងការមិនរំលោភច្បាប់ ដែលគ្មានការសរសេរ ឬថ្លែងឱ្យច្បាស់លាស់នោះឡើយ។ ប្រសិនបើអ្នកពឹងផ្អែកលើសេវាកម្ម និងរបស់របរផ្សេងៗដែលមានតាមរយៈសេវាកម្មនេះ សូមទទួលយកវា និងទទួលខុសត្រូវដោយខ្លួនឯង។ អ្នកដឹង និងយល់ស្របថា ការលើកពេល ការលុបចោល ភាពរអាក់រអួល ភាពមិនត្រឹមត្រូវ និង/ឬបញ្ហាផ្សេងៗទៀត អាចកើតមានឡើងចំពោះព័ត៌មាន ផលិតផល និងសេវាកម្មដែលមាននៅលើវេបសាយនេះ។ សេវាកម្មនេះត្រូវផ្ដល់ជូនអ្នកនៅក្នុង “លក្ខខណ្ឌបច្ចុប្បន្ន” តែប៉ុណ្ណោះ។ ONiON Mobility និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ភ្នាក់ងារ និងអ្នកផ្ដល់អាជ្ញាបណ្ណឱ្យខ្លួនមិនអាច និងមិនធានាអំពីសុក្រឹតភាព ភាពពេញលេញ ភាពត្រឹមត្រូវ ការមិនរំលោភបំពាន ភាពធ្វើអាជីវកម្មបាន ឬភាពសមស្របសម្រាប់គោលបំណងជាក់លាក់នៃព័ត៌មានណាមួយ តាមរយៈសេវាកម្មនេះឡើយ (ឬរាល់ព័ត៌មាន ទំនិញ ឬសេវាកម្មដែលត្រូវបានគេណែនាំ ឃោសនា ឬលក់ដូរតាមរយៈសេវាកម្មនេះ)។ យើងក៏មិនធានាដែរថា ព័ត៌មានទាំងនេះគឺគ្មានកំហុសឆ្គង ឬអាចបន្តប្រើប្រាស់បានជារៀងរហូត ឬមិនធានាថា សេវាកម្មនេះគ្មានមេរោគ [ឌីជីថល] ឬផ្ទុកនូវគ្រឿងដែលអាចបង្កគ្រោះថ្នាក់ផ្សេងទៀតនោះឡើយ។ ONiON Mobility សូមរក្សាសិទ្ធិកំណត់ការលក់ដូរ រាប់បញ្ចូលទាំងសិទ្ធិហាមឃាត់ការលក់ដូរឱ្យទៅអ្នកលក់បន្តផងដែរ។ យើងមិនមានទំនួលខុសត្រូវចំពោះកំហុសអក្ខរាវិរុទ្ធ ឬរូបភាព។ អ្នកឯកភាពថា រាល់ព័ត៌មាន របស់របរ និងគំនិតផ្សេងៗដែលអ្នកផ្ទេរចូលវេបសាយនេះនឹងត្រូវក្លាយជា និងបន្តក្លាយជាទ្រព្យសម្បត្តិរបស់ ONiON Mobility។ ទោះក្នុងករណីណាមួយក៏ដោយ ONiON Mobility នឹងមិនទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ឬដោយប្រយោល ទោសទណ្ឌ ភាពចៃដន្យ និងការខូចខាតជាបន្តបន្ទាប់ ឬរាល់ការខូចខាតឯទៀតនោះឡើយ រាប់បញ្ចូលទាំងការបាត់បង់សិទ្ធិប្រើប្រាស់ដែលបណ្ដាលមកពី ឬដែលពាក់ព័ន្ធនឹងការប្រើប្រាស់ ឬដំណើរការរបស់វេបសាយ ONiON Mobility រួមជាមួយនឹងការលើកពេលវេលា ឬអសមត្ថភាពក្នុងការប្រើប្រាស់វេបសាយ ONiON Mobility ឬសេវាកម្មដែលពាក់ព័ន្ធ ការផ្ដល់ជូន ឬអាក់ខានផ្ដល់ជូនសេវាកម្ម ឬរាល់ព័ត៌មាន ផលិតផល សេវាកម្ម និងក្រាហ្វិកពីវេបសាយ ONiON Mobility ឬដែលផ្ទុយពីនោះ និងដែលកើតចេញពីការប្រើប្រាស់វេបសាយ ONiON Mobility មិនថាផ្អែកលើកិច្ចសន្យា កំហុសស៊ីវិល ការធ្វេសប្រហែស ទំនួលខុសត្រូវតឹងរឹង ឬប្រការផ្សេងៗទៀតនោះឡើយ បើទោះជា ONiON Mobility ឬអ្នកផ្គត់ផ្គង់ និងក្រុមហ៊ុនពាក់ព័ន្ធរបស់ខ្លួនបានទទួលជ្រាបអំពីលទ្ធភាពនៃការខូចខាតដែលអាចទៅរួចនោះក៏ដោយ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងផ្នែកណាមួយនៃវេបសាយ ONiON Mobility ឬលក្ខខណ្ឌនៃការប្រើប្រាស់នេះ នោះមធ្យោបាយដោះស្រាយតែមួយគត់ និងផ្តាច់មុខដែលអ្នកមាន គឺការឈប់ប្រើប្រាស់វេបសាយ ONiON Mobility។
4. សេវាកម្ម
ONiON Mobility បានផ្ដល់នូវសេវាកម្មវេបសាយនេះ ដែលជាវេទិកាមួយសម្រាប់អ្នកប្រើប្រាស់វេបសាយ ហើយព័ត៌មាន និងរបស់របរទាំងអស់ដែលមាននៅលើវេបសាយនេះ គឺមានគោលបំណងដើម្បីជួយអ្នកប្រើប្រាស់វេបសាយដែលចាប់អារម្មណ៍លើសេវាកម្មដូចដែលបានផ្ដល់ជូនដោយ ONiON Mobility និងអ្នកដែលចង់ស្វែងយល់អំពីជម្រើសបន្ថែម នៅមុនពេលធ្វើការសម្រេចបញ្ជាទិញតែប៉ុណ្ណោះ។ ក្នុងចំណោមសេវាកម្ម និងព័ត៌មានឯទៀត ONiON Mobility អាចផ្ដល់នូវសេវាកម្មទាំងអស់ ឬមួយចំនួនទៀតដល់អ្នកប្រើប្រាស់ ដូចខាងក្រោម។ វេបសាយនេះអាចផ្ដល់នូវព័ត៌មានអំពីយាន្តជំនិះថ្មីៗ ឬជិតមកដល់ ដែលរាប់បញ្ចូលទាំងតម្លៃ លក្ខណៈសម្បត្តិ លក្ខខណ្ឌផ្ដល់ជូន -ល-។ ONiON Mobility នឹងផ្ដល់នូវសេវាកម្មក្នុងការស្វែងរកយាន្តជំនិះ កែកុនយន្តជំនិះ ស្នើសុំបើកសាកល្បង ពិនិត្យតម្លៃ ពិនិត្យលក្ខណៈសម្បត្តិបច្ចេកទេសនៃយាន្តជំនិះ លក្ខខណ្ឌផ្ដល់ជូនបច្ចុប្បន្ន ស្ទុកដែលមាន ការបង្ហាញយន្តជំនិះ ៣៦០ ដឺក្រេ និងសេវាកម្មដទៃទៀត។ ការធ្វើការកក់ទុកមុនតាមប្រព័ន្ធអនឡាញ និងបញ្ជាទិញ ការតាមដានការកក់ទុក សេវាកម្មកក់យាន្តជំនិះ ជម្រើសទូទាត់ប្រាក់ និងការទិញការធានារ៉ាប់រងជាដើម គឺជាមុខងារសម្រាប់ការប្រើប្រាស់ដែលមាននៅលើវេបសាយនេះ រាប់បញ្ចូលទាំងតំណភ្ជាប់ទៅកាន់វេបសាយផ្សេងៗទៀតផងដែរ។ តំណភ្ជាប់ទៅកាន់វេបសាយផ្សេងទៀត គឺមានប្រការ និងលក្ខខណ្ឌប្រើប្រាស់ដែលជាកាតព្វកិច្ចអនុវត្ត និងគ្រប់គ្រងតាមរយៈប្រការ និងលក្ខខណ្ឌ គោលការណ៍ឯកជនភាព និងការបដិសេធការទទួលខុសត្រូវទាំងនោះផ្សេងៗពីគ្នា ប្រសិនបើអ្នកប្រើប្រាស់សម្រេចចិត្តចូលទៅប្រើប្រាស់វេបសាយទាំងនោះ។ យកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីធានាបានថា ព័ត៌មានដែលខ្លួនបានផ្ដល់ជូនអំពីផលិតផលរបស់ភាគីទី៣ គឺនៅថ្មីៗ ពិតប្រាកដ និងមានសុក្រឹតភាព ដើម្បីចៀសវាងការចោទប្រកាន់ការក្លែងបន្លំ។ ប្រភព និងកាលបរិច្ឆេទនៃព័ត៌មានគឺមានសុពលភាព និងសុក្រឹតភាព ហើយត្រូវបង្ហាញជូនអ្នកប្រើប្រាស់ នៅពេលណាដែលយើងមានព័ត៌មានអំពីផលិតផលទាំងនោះពីភាគីទី៣។ អ្នកប្រើប្រាស់ទទួលស្គាល់ថា គ្មានព័ត៌មានណាមួយនៅលើវេបសាយនេះនឹងត្រូវចាត់ទុកថាដើម្បីមកជំនួសការស្រាវជ្រាវដោយឯករាជ្យរបស់អ្នកនោះឡើយ។ ព័ត៌មានដែលបានផ្ដល់ជូននៅលើវេបសាយនេះអាចពាក់ព័ន្ធនឹងផលិតផល ឬសេវាកម្មដែលមានផ្ដល់ជូននៅក្នុងប្រទេសរបស់អ្នក។ វេបសាយនេះអាចមានព័ត៌មាន ទិន្នន័យ អត្ថបទខ្លី សុសវែរ សំឡេង រូបថត ក្រាហ្វិក វីដេអូ សារ សម្ភារ ព័ត៌មាន ការជូនដំណឹង អត្ថបទ កិច្ចសន្យា ទម្រង់ព័ត៌មាន ឯកសារ ឬរបស់របរ និងព័ត៌មានផ្សេងទៀតដែលអាចពិនិត្យមើល ឬទាញយកបាន នៅលើ ឬតាមរយៈវេបសាយនេះ។ មាតិកានឹងត្រូវមានអ៊ីមែល សារ ប័ណ្ណអនឡាញ ឬព័ត៌មានផ្សេងៗសម្រាប់អ្នកប្រើប្រាស់ពិនិត្យមើល នៅលើវេបសាយរបស់ ONiON Mobility។ សេវាកម្មទាំងអស់ខាងលើនេះគឺត្រូវបានផ្ដល់ជូន ទៅតាមឆន្ទានុសិទ្ធិតែមួយគត់របស់ ONiON Mobility ហើយអ្នកទទួលស្គាល់ និងឯកភាពថា ONiON Mobility អាចបញ្ចូល ឬផ្ដល់សេវាកម្មបន្ថែមទៀត ក្រៅពីអ្វីដែលបានបញ្ជាក់ពីខាងលើ ឬអាចលុបចោល ផ្អាក ឬរំសាយចោលនូវផលិតផល ឬសេវាកម្មណាមួយ ឬទាំងអស់ ដែលបានបញ្ជាក់ពីខាងលើ ដោយមិនបាច់ជូនដំណឹង ឬទទួលខុសត្រូវអ្វីឡើយ។
5. ការបដិសេធការទទួលខុសត្រូវលើសុសវែរ
ONiON Mobility មិនធានាថា រាល់វេបសាយដែលខ្លួនគ្រប់គ្រងនៅក្នុងវិសាលភាពនៃកម្មវិធី ONiON Mobility ឬតំណភ្ជាប់ទៅកាន់វេបសាយនានា គឺមានសុវត្ថិភាពចៀសផុតពីមេរោគឌីជីថល និងកម្មវិធីដែលបង្កការខូចខូតឡើយ។ ភាគីក្រុមហ៊ុននឹងមិនទទួលខុសត្រូវលើការខូចខាតទៅលើម៉ាស៊ីនហាដវែរ ឬកម្មវិធីសុសវែររបស់អ្នកប្រើប្រាស់ ដែលបណ្ដាលមកពីការប្រើប្រាស់វេបសាយ និងតំណភ្ជាប់របស់ភាគីក្រុមហ៊ុន ដែលធ្វើឡើងដោយអ្នកចុះឈ្មោះប្រើប្រាស់ក្នុងកម្មវិធី ONiON Mobility។ ONiON Mobility មិនធានាថា អ្នកចុះឈ្មោះអាចប្រើប្រាស់វេបសាយផ្សេងៗដែល ONiON Mobility គ្រប់គ្រង ហើយ ONiON Mobility ក៏មិនទទួលខុសត្រូវចំពោះការខូតខាតដែលប៉ះពាល់ដល់អ្នកចុះឈ្មោះប្រើប្រាស់ និងដែលបណ្ដាលមកពីការមិនអាចចូលទៅកាន់វេបសាយទាំងនោះនោះដែរ។
6. ច្បាប់នៃការប្រព្រឹត្តរបស់អ្នកប្រើប្រាស់
ដើម្បីវេបសាយ ONiON Mobility អាចមានមុខងារយ៉ាងរលូន យើងរំពឹងថាអ្នកប្រើប្រាស់វេបសាយនេះនឹងអនុវត្តតាមគោលការណ៍មូលដ្ឋានមួយចំនួន ដែលសុទ្ធតែជាគោលការណ៍អ្នកប្រើប្រាស់អាចទទួលយកបាន។ ការចូលទៅមើលវេបសាយនេះគឺមិនគិតថ្លៃ ហើយអ្នកប្រើប្រាស់អាចបើកមើលព័ត៌មាន ផលិតផល ឬសេវាកម្មដោយឥតគិតថ្លៃ ដរាបណាពួកគាត់ប្រើប្រាស់សេវាកម្ម ឬផលិតផលដែលមិនគិតថ្លៃ។ ONiON Mobility សូមរក្សាសិទ្ធិ និងអាចគិតថ្លៃ និងសេវាមួយចំនួនលើផលិតផល ឬសេវាកម្មដែលមាននៅលើវេបសាយនេះនៅពេលអនាគត។ អ្នកឯកភាពបង់ថ្លៃសេវាទាំងនោះ ដែលអាចអនុវត្តទៅបានចំពោះសេវាកម្ម ឬផលិតផលដែលអ្នកប្រើប្រាស់។ អ្នកនឹងត្រូវមានទំនួលខុសត្រូវលើរាល់តម្លៃ និង/ឬការទូទាត់ ដែលពាក់ព័ន្ធនឹងកាតព្វកិច្ចទាំងនោះ ហើយ ONiON Mobility សូមរក្សាសិទ្ធិផ្អាកសេវាកម្ម ឬគណនី ឬបញ្ឈប់សមាជិកភាពប្រើប្រាស់របស់អ្នក ក្នុងករណីដែលអ្នកមិនបានទូទាត់កាតព្វកិច្ចទាំងនោះឱ្យបានគ្រប់ចំនួនទេនោះ។ យើងក៏សូមរក្សាសិទ្ធិអនុវត្តទៅតាមផ្លូវច្បាប់ ក្នុងករណីដែលអ្នកមិនបានទូទាត់ប្រាក់ទាំងនោះ។ អ្នកទទួលស្គាល់ និងឯកភាពថា អ្នកនឹងមិនប្រើប្រាស់ព័ត៌មានលម្អិតនៃប័ណ្ណឥណទាន ប័ណ្ណឥណ្ណពន្ធ ប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ឬរាល់ឧបករណ៍ទូទាត់ប្រាក់ផ្សេងៗទៀត ដែលមិនមែនជាកម្មសិទ្ធិស្របច្បាប់របស់អ្នក។ ម្ដងម្កាល ONiON Mobility អាចធ្វើកិច្ចសន្យាប្រើប្រាស់សេវាកម្មទូទាំតប្រាក់ជាមួយភាគីទី៣ ដើម្បីសម្រួលដល់ការទូទាត់ប្រាក់បញ្ជាទិញដែលអ្នកបានដាក់នៅលើវេបសាយរបស់យើង ដែលរាប់បញ្ចូលទាំងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាដើម។ អ្នកនឹងត្រូវមានទំនួលខុសត្រូវក្នុងការគោរពតាមរាល់ច្បាប់ បទប្បញ្ញត្តិ ឬការណែនាំដែលបានចេញផ្សាយ និងអនុវត្តទៅបានចំពោះការទូទាត់ប្រាក់អនឡាញ។
7. ការយល់ព្រមចំពោះការធ្វើទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិច
អ្នកយល់ព្រមទទួលការធ្វើទំនាក់ទំនងគ្នាតាមប្រព័ន្ធអេឡិចត្រូនិច ឬតាមទូរសព្ទពីយើង។ យើងអាចទាក់ទងអ្នកបានតាមរយៈអ៊ីមែល សារ SMS ការជូនដំណឹងតាមឧបករណ៍សម្រាប់បើកវេបសាយ តាមឆែត (chat) តាមទូរសព្ទ ឬតាមការជូនដំណឹងដែលចេញផ្សាយនៅលើវេបសាយយើង ក្នុងគោលបំណងនានា រាប់បញ្ចូលទាំងការធ្វើទីផ្សារ និងការសុំមតិត្រឡប់វិញ ដែលពាក់ព័ន្ធនឹងសេវាកម្មនៅលើវេបសាយនេះ -ល-។ អ្នកឯកភាពថា កិច្ចព្រមព្រៀង ការជូនដំណឹង ការលាតត្រដាងព័ត៌មាន និងមធ្យោបាយធ្វើទំនាក់ទំនងគ្នាផ្សេងទៀតដែលយើងផ្ដល់ជូនអ្នកតាមប្រព័ន្ធអេឡិចត្រូនិច ឬតាមទូរសព្ទ នឹងត្រូវក្លាយជាកាតព្វកិច្ចផ្លូវច្បាប់របស់អ្នក។
8. សិទ្ធិកម្មសិទ្ធិបញ្ញា
ឈ្មោះ និងឡូហ្គូរបស់ ONiON Mobility គឺត្រូវបានចុះឈ្មោះជាពាណិជ្ជសញ្ញារបស់ ONiON Mobility។ មាតិកាក្នុងវេបសាយ ដែលរាប់បញ្ចូលទាំងស្នាដៃ រូបភាព រូបថត ការសន្ទនា តន្រ្តី សំឡេង និងវីដេអូ ឯកសារ គំនូរ រូបរាង ឡូហ្គូ និងរបស់របរផ្សេងៗទៀត ទោះស្ថិតក្នុងទម្រង់ណាមួយក្ដី ដែលបានចេញផ្សាយនៅលើវេបសាយនេះ ដែលរួមមានបញ្ជីមាតិកា ទំព័រវេប ក្រាហ្វិក ពណ៌ គ្រោងការណ៍ ឧបករណ៍ អក្សរ និងការចនាវេបសាយ ដ្យាក្រាម ប្លង់ក្រៅ វិធីសាស្រ្ត ដំណើរការ មុខងារ និងសុសវែរ -ល- ដែលជាផ្នែកនៃវេបសាយនេះ (ដែលត្រូវបានគេស្គាល់ជារួមថា “មាតិកា”) គឺត្រូវបានការពារដោយសិទ្ធិថតចម្លង សិទ្ធិកម្មសិទ្ធិបញ្ញាផ្សេងទៀតរបស់ ONiON Mobility និងសិទ្ធិរបស់ម្ចាស់ឯទៀត។ ការផលិតឡើងវិញនូវវេបសាយ និង/ឬមាតិកាវេបសាយ មិនថាផ្នែកខ្លះ ឬផ្នែកទាំងស្រុង និងទោះក្នុងទម្រង់ណាមួយដោយគ្មានការអនុញ្ញាតច្បាស់លាស់ជាលាយលក្ខណ៍អក្សរពី ONiON Mobility គឺត្រូវបានហាមឃាត់។ ការផ្លាស់ប្ដូរមាតិកានៅលើវេបសាយ ការថតចម្លង ការផលិតឡើងវិញ ការចេញផ្សាយ ការចែកចាយ ឬការប្រើប្រាស់ផ្សេងៗក្នុងគោលបំណងពាណិជ្ជកម្ម ឬនៅលើវេបសាយ ឬបណ្ដាញកុំព្យូទ័រ គឺត្រូវបានហាមឃាត់។ ONiON Mobility និងភាគីដែលទទួលសិទ្ធិ សូមរក្សាសិទ្ធិកម្មសិទ្ធិបញ្ញា ដែលរាប់បញ្ចូលទាំងលក្ខខណ្ឌផ្សេងៗទៀត ទោះបើមិនបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះក៏ដោយ។ ONiON Mobility និងម្ចាស់ពាណិជ្ជសញ្ញានេះផ្សេងទៀត មានសិទ្ធិប្រើប្រាស់ពាណិជ្ជសញ្ញានេះផ្ដាច់មុខ សម្រាប់សិទ្ធិជាម្ចាស់គ្រប់គ្រងនីមួយៗ។ រាល់ការប្រើប្រាស់ពាណិជ្ជសញ្ញាដោយគ្មានគោលការណ៍អនុញ្ញាត ឬខុសច្បាប់ គឺត្រូវបានហាមឃាត់ និងត្រូវទទួលទោសធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់។ ការប្រើប្រាស់ពាណិជ្ជសញ្ញាទាំងនេះ ឬមុខងារពិសេសផ្សេងៗទៀតដែលមាននៅលើវេបសាយនេះ ការទាញយកប្រយោជន៍ពីអក្សរ ឬកេរ្តិ៍ឈ្មោះនៃពាណិជ្ជសញ្ញាទាំងនេះដោយអយុត្តិធម៌ ឬការបង្កការខូចខាតដល់ពាណិជ្ជសញ្ញា ឬម្ចាស់ពាណិជ្ជសញ្ញា គឺមិនត្រូវបានអនុញ្ញាតនោះឡើយ មិនថាកាលៈទេសៈណាក៏ដោយ។